មិនថាជាកាដូរសម្រាប់ថ្ងៃកម្មពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ឬបង្កើតជាអនុស្សាវរីយ៍ដើម្បីអបអរក្នុងកម្មពិធីអាពាហ៍ពិពាហ៍, The Dalmore Collection ផ្តល់ជូននូវដ៏ពិសេសដើម្បីជាសក្ខីភាពនៃរឿងស្នេហារបស់លោកអ្នកជាមួយប្រណិតភាព និងភាពល្អឥតខ្ចោះដែលមានតែ The Dalmore ប៉ុណ្នោះអាចផ្តល់ជូនលោកអ្នកសម្រាប់ថ្ងៃដ៏ពិសេសដែលមិនអាចបំភ្លេចបាន។
អបអរសារទរកម្មពិធីអាពាហ៍ពិពាហ៍របស់លោកអ្នកជាមួយ The Dalmore Wedding Collection ដែលមានអាយុកាលជាង ១៨០ ឆ្នាំនៃសិល្បៈក្នុងការផលិតស្រាវីស្គីដែលបានមកជួបនឹងប្រណីតភាពដែលមិនអាចប្រៀបផ្ទឹមបាន។ ចាប់តាំងពីឆ្នាំ ១៨៣៩ មក The Dalmore បានកំណត់ថាគឺជាស្រាវីស្គី single malt ដ៏ពិសេសដែលល្បីល្បាញដោយកេរ្តិ៍ដំណែលដ៏សម្បូរបែប និងសិល្បៈនៃការផលិតស្រាវីស្គីដ៏វិសេសវិសាល។
ជាដៃគូរសហការជាមួយ Six Senses Krabey Island ដែលជាអេកូរីស៊តដ៏ប្រណិតនៅក្នុងប្រទេសកម្ពុជា, រាល់ការទិញពីកញ្ចប់ណាមួយ នឹងទទួលបានដំណើរកម្សាន្តក្រេបទឹកឃ្មុំរយៈពេលពីរយប់ដោយឥតគិតថ្លៃ។ សម្រាកលំហែកាយនៅក្នុងវីឡាដែលមានអាងហែលទឹកឯកជនដែលព័ទ្ធជុំវិញដោយទិដ្ឋភាពនៃសមុទ្រដ៏អស្ចារ្យ និងបរិក្ខារលំដាប់ពិភពលោក។
មិនថាជាកាដូរសម្រាប់ថ្ងៃកម្មពិធីអាពាហ៍ពិពាហ៍របស់លោកអ្នក ឬបង្កើតជាអនុស្សាវរីយ៍ដើម្បីអបអរក្នុងកម្មពិធីអាពាហ៍ពិពាហ៍, The Dalmore Wedding Collection ផ្តល់នូវដ៏ពិសេសដើម្បីជាសក្ខីភាពនៃរឿងស្នេហារបស់លោកអ្នកជាមួយប្រណិតភាព និងភាពល្អឥតខ្ចោះដែលមានតែThe Dalmore ប៉ុណ្នោះអាចផ្តល់ជូនលោកអ្នកសម្រាប់ថ្ងៃដ៏ពិសេសដែលមិនអាចបំភ្លេចបាន។


The Dalmore មិនមែនគ្រាន់តែជាស្រាវីស្គីប៉ុណ្នោះទេ, គឺជាស្នាដៃសិល្បៈ និងសិល្បៈក្នុងការផលិតស្រាវីស្កី ដែលល្បីល្បាញអស់រយៈពេលជាង ១៨០ ឆ្នាំដែលជាស្រាវីស្គី single malt នៃប្រណីតភាពមួយ


ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ ១៨៣៩ នៅលើច្រាំងនៃ Cromarty Firth នៅក្នុងតំបន់ Highlands នៃប្រទេសស្កុតឡេន,
The Dalmore មានន័យដូចទៅនឹងស្រាវីស្គី single malt ដ៏ពិសេស។ និមិត្តសញ្ញាដ៏អស្ចារ្យនៃ Royal Stag ដែលមាន ចំណុចទាំង ១២ ដែលបានផ្តល់ឱ្យគ្រួសារ Mackenzie សម្រាប់ការជួយសង្គ្រោះស្តេច Alexander III ក្នុងឆ្នាំ ១២៦៣ ដែលបានប្រើប្រាស់ នៅគ្រប់ដបរបស់ The Dalmore ដែលជានិមិត្តសញ្ញានៃកេរ្តិ៍ដំណែលប្រពៃណីរបស់ខ្លួន និងការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរចំពោះគុណភាព។


ដំណើរឆ្ពោះទៅការបង្កើត single malt ដ៏ប្រណិតរបស់ The Dalmore បានចាប់ផ្តើមជាមួយនឹងការផលិតស្រាថ្មីមួយ ដែលបានផលិតឡើងនៅក្នុងធុងស្ពាន់ រចនាឡើងដើម្បីបង្កើនរសជាតិអោយមានភាពសម្បូរបែប។ បន្ទាប់មកស្រាវីស្គីត្រូវបានបិតបន្ទុំយ៉ាងល្អិតល្អន់នៅក្នុងធុងឈើដ៏កម្រនឹងពិសេសបំផុតនៅក្នុងពិភពលោកដែលអនុញ្ញាតឱ្យស្រាវីស្គីអាចទាញយករសជាតិជាច្រើនស្រទាប់ដែល The Dalmore ត្រូវបានគេស្គាល់ហើយល្បីល្បាញបំផុត។


នៅចំកណ្តាលនៃរសជាតិដែលមិនអាចប្រៀបផ្ទឹមបានរបស់ The Dalmore គឺវិធីសាស្រ្តចម្បងដែលជាដំណើរការនៃការជ្រើសរើស រៀបចំ និងមើលថែធុងឈើ។ ពីការជ្រើសរើសដោយផ្ទាល់នៃធុងឈើអាមេរិកខិនអូកពណ៌សដែលធ្លាប់បានបិត bourbon ពីមុនមកដ៏ល្អបំផុតដើម្បីយកមកបិតជាមួយ sherry bodegas ដ៏ល្បីល្បាញដូចជា González Byass សម្រាប់ធុងឈើ Matusalem Oloroso sherry ដែលមានអាយុ 30 ឆ្នាំផ្តល់ជូនផ្តាច់មុខសម្រាប់ The Dalmore, ការជ្រើសរើសធុងរបស់ The Dalmore’ គឺពិសេសគ្មានពីរ។
ធុងឈើនីមួយៗបានផ្តល់រសជាតិពិសេសៗផ្សេងៗគ្នារ បង្កើតបានជាស្រាវីស្គីជាមួយរសជាតិឌិតនិងសម្បូរបែបដ៏អស្ចារ្យ


អស់រយៈពេលជិតប្រាំទសវត្សរ៍មកហើយលោក Richard Paterson ដែលជាអ្នកជំនាញផលិតស្រា (Master Distiller) ដ៏ល្បីល្បាញរបស់យើងដែលបានបង្កើតកេរ្តិ៍ដំណែលនៃម៉ាកយីហោ The Dalmore។ ដែលត្រូវបានគេស្គាល់ថាជា "The Nose" លោក Paterson ជាអ្នកផ្ដើមគំនិតនៃការជ្រើសរើស រៀបចំ និងមើលថែធុងឈើនិងបានលើកកំពស់ The Dalmore ទៅសកលលោកជាមួយនឹងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិត និងការលះបង់ឥតឈប់ឈរចំពោះភាពល្អឥតខ្ចោះ។
សព្វថ្ងៃនេះលោក Gregg Glass ដែលជាអ្នកជំនាញផលិតស្រាវីស្គីប្រចាំ The Dalmore បានបន្តនៃការច្នៃប្រឌិត
និងសិល្បៈក្នុងការផលិតស្រាវីស្គីនេះ។ វិធីសាស្រ្តប្រកបដោយចក្ខុវិស័យរបស់លោក Glass បានផ្តល់កិត្តិយសដល់ The Dalmore ដែលមានរឿងរ៉ាវនឹងបេតិកភណ្ឌរខណៈពេលដែលកំពុងជំរុញមហិច្ឆតាដើម្បីបង្កើតស្នាដៃថ្មីហើយទំនើប។ រួមគ្នាទាំងពីរនាក់ បានតំណាង
ឱ្យខ្សែសង្វាក់ដ៏រឹងមាំនៃសិល្បៈក្នុងការផលិតស្រាវីស្គី និងភាពស្ទាត់ជំនាញ។



ទទួលបានបទពិសោធន៍ក្រេបទឹកឃ្មុំដែលមិនអាចបំភ្លេចបាននៅ Six Senses Krabey Island។
”កោះត្រូពិចធម្មជាតិផ្ទាល់ខ្លួនរបស់លោកអ្នកបានរួមមានវីឡាផ្ទាល់ខ្លួនដែលមានអាងហែលទឹកឯកជនចំនួន 40 ប៉ុណ្ណោះដែលលាយបញ្ចូលគ្នានៃដើមឈើដ៏ខៀវស្រងាត់។ ទទួលទានអាហារស្រស់ៗនៅរីស៊ត
របស់យើងនៅក្នុងប្រទេសកម្ពុជា ឬដើម្បីទទួលបាននូវបទពិសោធន៍សុខភាពថ្មីដ៏អស្ចារ្យទាំងអស់នេះ
ដែលមានតែនៅកន្លែងស្ប៉ា! ដករាល់បញ្ហាស្ត្រេសចេញជាមួយនឹងការម៉ាស្សាបែបប្រពៃណីខ្មែរ ឬស្វែងរកបន្ថែមទៀតក្នុងម៉ឺនុយស្ប៉ារបស់យើង និងការព្យាបាលផ្សេងៗទៀតប្រចាំនៅប្រទេសកម្ពុជា”។
ផលិតដោយ bicarbonate នៃ soda និងកាបូនកម្រិតខ្ពស់។ បង្កើតឡើងជាពិសេសជាមួយកម្រិតល្អឥតខ្ចោះនៃពពុះ និងមានក្លិនឈ្ងុយឆ្ងាញ់ ដើម្បីបំពេញបន្ថែម និងបង្កើនរសជាតិនៃស្រាគ្រប់ប្រភេទ។ ផ្សំឡើងពីគ្រឿងផ្សំធម្មជាតិ។
Fever-Tree Club Soda ងាយស្រួលពិសារ និងមានកាបូនកម្រិតខ្ពស់។ វាពុំមានក្លិននោះទេ ដូច្នេះវាអាចបង្កើនរសជាតិនៃស្រាល្អៗគ្រប់ប្រភេទឲ្យកាន់តែមានភាពរស់រវើកនៅពេលលាយបញ្ចូលគ្នា។
Fever-Tree Club Soda គឺជាផលិតផលសាមញ្ញបំផុតរបស់ពួកយើង។
បន្ទាប់ពីទឹករបស់យើងត្រូវបានបន្ថែមកាបូនដែលពោរពេញដោយពពុះល្អៗជាច្រើន យើងបន្ថែម Bicarbonate នៃ Soda, ដែលត្រូវបានប្រើដើម្បីបង្កើនរសជាតិបន្ថែមនៅពេលផ្គូផ្គងជាមួយស្រាគ្រប់ប្រភេទ។
